khmer eng
  • លោកជំទាវ រត្ន ឆវីលក្ខណ៍ ប្រជុំពិភាក្សាការងារជាមួយអង្គភាពគ្រប់គ្រងមូលនិធិសង្គមកិច្ចមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទី នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា លោកជំទាវ រត្ន ឆវីលក្ខណ៍ ប្រធានគណៈកម្មការត្រួតពិនិត្យ និងជាអគ្គាធិការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រជុំពិភាក្សាការងារជាមួយអង្គភាពគ្រប់គ្រងមូលនិធិសង្គមកិច្ចមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម កែវ ចាន់ណា អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ និងជាប្រធានអង្គភាពគ្រប់គ្រងមូលនិធិសង្គមកិច្ចមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីពិនិត្យ ពិភាក្សាលើរបាយការណ៍ស្តីពី ប្រតិបត្តិការគ្រប់គ្រងចំណូល-ចំណាយចរន្តសាច់ប្រាក់ ប្រចាំនព្វមាស(៩ខែ) ឆ្នាំ២០២៣ របស់អង្គភាពគ្រប់គ្រងមូលនិធិសង្គមកិច្ចមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦  អញ្ជើញសួរសុខទុក្ខលោក ញ៉ែម នេត ប្រធានក្រុមប្រឹក្សាឃុំព្រែកក្របៅ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងស្រុកពាមជរ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម អ៊ុក គង់ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា 
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានអញ្ជើញអមដំណើរប្រារព្ធពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត នៃព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី